ផ្លាសប្តូរដេីម្បីអ្នកដទៃ Change yourself for others

[English below]


មិត្តប្រុសរបស់ខ្ញុំបានប្រាប់ខ្ញុំថា​ “ប្រសិនបេីខ្ញុំស្រក់គីឡូតែ៣គីឡូទៀត ខ្ញុំប្រាកដជាមេីលទៅស្រស់ស្អាត និងគួរអោយស្រឡាញ់ជាងនេះទៀត។​”ខ្ញុំចង់អោយសង្សាររបស់ខ្ញុំស្រឡាញ់កាន់តែខ្លាំង ខ្ញុំក៏ចាប់ផ្តេីមអត់អាហារពេលល្ងាច ទេាះបីជាមានម្ហូបដែលខ្ញុំចូលចិត្តខ្លាំងប៉ុណ្ណាក៏ដោយ​ ខ្ញុំសុខចិត្តអោយក្រពះវាជេខ្ញុំ ប៉ុន្តែខ្ញុំមិនញាុំឡេីយ។Source: Internet

ខ្ញុំខំអត់អាហារអស់រាប់ខែ ទេីបស្រក់បាន៣​គីឡូដូចការគ្រងទុក​ ដេីម្បីមនុស្សដែលខ្ញុំស្រឡាញ់។ នៅពេលដែលខ្ញុំជួបសង្សាររបស់ខ្ញុំម្តងៗ ខ្ញុំមិនបានឃេីញការស្រឡាញ់បន្ថែមលេីអ្វីដែលខ្ញុំបានធ្វេីនិងលះបង់សេាះ? ប៉ុន្តែគាត់បែជាប្រាប់ខ្ញុំទៀតថា “ប្រសិនបេីអូនចេះតែងខ្លួនអោយ cute cute ហេីយស្លៀកពាក់អោយទាន់សមយ័ជាងនេះ នេាះពេលយេីងទៅណាមកណាម្តងៗ យេីងនឹងក្លាយជាគូស្នេហ៏ដែលមនុស្សជាច្រេីនច្រណែន។”


ខ្ញុំចាប់ផ្តេីមបំពេញចិត្តគាត់​ ខ្ញុំចាប់ផ្តេីមផ្លាស់ប្តូរខ្លួនខ្ញុំ ខ្ញុំមិនមែនជាខ្ញុំទៀតទេ។ ៧ខែក្រោយមក ខ្ញុំជាអ្នកយំ! សង្សារខ្ញុំសុំបែកហេីយទៅមានថ្មី។Source: Internet

ខ្ញុំខូចចិត្តអស់ជាច្រេីនខែ ខ្ញុំចាប់ផ្តេីមរៀនរឹងមាំម្តងទៀត។ ខ្ញុំចាប់ផ្តេីមស្រឡាញ់ខ្លួនឯងកាន់តែខ្លាំង​ ខ្ញុំចាប់ផ្តេីមធ្វេីអ្វីៗសម្រាប់ខ្លួនឯង។​​ ខ្ញុំបានរកឃេីញសុភមង្គលដ៏ពិតប្រាកដសម្រាប់ខ្លួនឯង នេាះគឺការស្រឡាញ់និងអោយតំលៃខ្លួនឯងអោយច្រេីន។ ខ្ញុំបានប្រាប់ខ្លួនឯងថា កុំផ្លាស់ប្តូរខ្លួនឯង ហេីយព្យាយាមគាប់ចិត្តអ្នកដទៃ​ ហេីយភ្លេចគាប់ចិត្តខ្លួនឯង។