A Proper Woman -Khmer

a proper woman khmer

ORDER NOW AT

Genre:

Price KHR: 28,000

Price USD: $ 7

Release date: 2019

Length: 236 pages

Edition: 3rd

នេះជារឿងពិតរបស់ស្ត្រីវ័យក្មេងកម្ពុជាម្នាក់ដែលបានជម្នះតតាំងជាមួយនឹងបទដ្ធានសង្គម ហើយជាលិទ្ធផលជាងបានក្លាយជាជនគំរូ និងជាអ្នកលើកទឹកចិត្តដល់ស្ត្រីវ័យក្មេងជាច្រើននាក់។ ភាពធំធាត់នៅលើកោះមួយតាមដងទន្លេបាសាក់ជីវភាពសាមញ្ញខុសឆ្ងាយពីជីវិតស៉ីវិល័យ និងរស់នៅក្រោមគំនាបប្រពៃណីទំនៀមទម្លាប់ និងគំនិតដ៏ចាស់គំរឹលរបស់សង្គម រឿងរ៉ាវរបស់ “ថាវរី” គឺជាផ្នែកមួយដែលបានបណ្តុះស្មារតី និងលើកទឹកចិត្តដល់ស្ត្រីនៅជុំវិញពិភពលោក។ ខណៈពេលដែលប្រទេសកម្ពុជាទើបតែងើបពីភ្លើងសង្គ្រាម ជីវិតនៅតាមជនបទភាគច្រើនបានវិលត្រឡប់ឱ្យកូនចៅឆាប់រៀបការ មានកូន ការប្រកបមុខរបរធ្វើស្រែចម្ការជាគ្រួសារ និង ការគោរពតាមការសម្រេចចិត្តរបស់ចាស់ទុំ ទាំងដែលយើងជាក្មេងមិនសូវមានសិទ្ធិបញ្ចេញយោបល់អ្វីទាំងអស់។ ប៉ុន្តែដោយមានការគាំទ្រពីឪពុកម្តាយរបស់នាង ដែលពួកគាត់ធ្លាប់បានកុមារភាពដ៏លំបាកនាសម័យសង្គ្រាម ថាវរីត្រូវបានបង្រៀនឱ្យស្គាល់ពីតម្លៃនៃការអប់រំដែលវាជាមធ្យោបាយតែមួយគត់នៃការបំបែកខ្លួនចេញពីភាពល្ងង់ខ្លៅ និងបង្កើតភាពជាម្ចាស់ការលើជោគវាសនារបស់ខ្លួននាងផ្ទាល់។ តាមរយៈសាច់រឿងរបស់នាង នាងបានបំផុសនិងលើកទឹកចិត្តដល់ស្ត្រីជាច្រើនឱ្យមានភាពជឿជាក់លើខ្លួនឯង ដឹកនាំជីវិតទៅរកក្តីស្រមៃ ជាពិសេស សេរីភាព ឯករាជ្យ និងអនាគតដ៏ត្រចះត្រចង់ដែលពួកគេចង់បាន។ ‍

BOOK EXCERPT

ជំពូក១០ របស់មួយដែលហៅថាការ “អប់រំ”

គំនាបរបស់ប្រពៃណីខ្មែរមកលេីស្ត្រីដែលថាស្រ្តីមិនចាំបាច់ទទួលការអប់រំច្រើនទេ ពីព្រោះស្រ្តីមិនអាចធ្វេីអ្វីបានច្រេីន​ ជាជាងការនៅមេីលថែរក្សារផ្ទះសម្បែងនិងកូនៗប៉ុណ្ណោះ។ នេះគឺជាវប្បធម៌ដែលមិនស្មើរភាពមួយដែលសិទ្ធអំណាចត្រូវផ្តល់ទៅអោយបុរសច្រេីនជាង។ នៅក្នុងប្រទេសមួយដែលលុយអាចទិញអ្វីៗបាន អ្នកដែលមានលុយនិងមានអំណាច ដែលភាគច្រេីនគេនិយាយថាបេីមានលុយមានអំណាច ចង់ហៅខ្មោចអោយមកកិនម្សៅក៏បានដែរ។

នៅក្នុងសហគមន៍ជាច្រើន ហាក់ដូចជាគេបានឃើញថា ក្មេងស្រីមិនមានតម្លៃដូចជាក្មេងប្រុសនិងត្រូវបានកោតសរសើរចំពោះតែសម្រាប់ភាពស្រស់ស្អាតឬចេះធ្វេីកិច្ចការផ្ទះបស់ពួកគេតែប៉ុណ្ណោះ។ កង្វះខាតនៃការលើកទឹកចិត្តនេះជាចំណែកមួយដែលក្មេងស្រីគ្រប់រូបត្រូវបង្ខំអោយឈប់រៀន។ អត្រានៃអាពាហ៍ពិពាហ៍ដែលបានរៀបចំឡើងដោយការបង្ខិតបង្ខំ និង ការក្លាយជាម្តាយនៅវ័យក្មេង ហើយរួមទាំងការត្រាប់តាមដំណេីរជីវិតដូចឪពុកម្តាយរបស់ពួកគេ គឺភាគច្រេីនធ្លាក់ទៅលេីស្ត្រី។ខ្ញុំឆ្ងល់ថាតេីនៅពេលណាដែលថ្ងៃនោះនឹងមកដល់នៅពេលដែលស្ត្រីនៅក្នុងប្រទេសកម្ពុជាមានសិទ្ធិនិងតម្លៃស្មើគ្នានឹងបុរស? នៅពេលណាដែលកម្រិតនៃការអប់រំរបស់យើង ឱកាស ជំនាញវិជ្ជាជីវៈរបស់យើងនិងបានស្មេីគ្នា? ខ្ញុំជឿជាក់យ៉ាងមុតមាំ ហើយខ្ញុំដឹងថាខ្ញុំមិនមែនតែម្នាក់ឯងទេដែលនៅក្នុងស្ថានភាពមួយនេះ។ការអប់រំជាផ្នែកសំខាន់មួយក្នុងការនាំមកនូវសមភាព។ វាមានអំណាចមួយដែលមិនមែនត្រឹមតែជីវិតរបស់បុគ្គលម្នាក់ ប៉ុន្តែវាអាចផ្លាស់ប្តូរសង្គមទាំងមូលបានផងដែរ។ខ្ញុំពិតជាមានសំណាងណាស់ដែលខ្ញុំត្រូវបានគាំទ្រដោយក្រុមគ្រួសារនិងលោកគ្រូអ្នកគ្រូសម្រាប់ការអប់រំរបស់ខ្ញុំ​។ ខ្ញុំមិនដែលគិតថានិងត្រូវឈប់រៀន ហេីយទៅធ្វើចម្ការឬក៏ទៅធ្វេីការនៅរោងចក្រកាត់ដេរ ដូចដែលក្មេងស្រីដទៃនៅក្នុងភូមិរបស់ខ្ញុំទេ។ ក្តីសុបិននិងជីវិខ្ញុំ ខ្ញុំជាអ្នកគ្រប់គ្រង​ ព្រមទាំងបានគាំទ្រដោយការពេញចិត្តពីមនុស្សនៅជុំវិញខ្ញុំ។ ខ្ញុំមិនត្រូវការសម្លៀកបំពាក់និងប្រដាប់ក្មេងលេងដែលមានតម្លៃថ្លៃឬក៏ទាន់សម័យនោះឡើយដែលមិត្តរួមថ្នាក់របស់ខ្ញុំគិតថារបស់របរទាំងនោះពិតជាមានសារៈសំខាន់សម្រាប់ពួកគេ។ ការលះបង់របស់ប៉ាម៉ែខ្ញុំ ហេីយអោយសិទ្ធខ្ញុំបានទៅរៀន និងការជឿទុកចិត្តចំពោះកូនៗរបស់គាត់។ទាំងនេះនៅតែធ្វេីអោយខ្ញុំគិតថា ខ្ញុំនៅតែជាក្មេងស្រីដែលសំណាងជាងគេ។‍