ORDER NOW
Genre: Novel
Price KHR: ៛ 32,000
Price USD: $ 8
Release date: Dec 2022
Length: 250 pages
Edition: 1st
No one can choose where to be born, and no one is perfect either. Throughout life, we may make many mistakes, get hurt, experience failures, be criticised by others. A new day will bring a new hope, we still have a chance to live better life than yesterday. We have to give ourselves a smile and hope as always.
Sela and Kanhna were born in a different social classes, face difference life journeys but what they have in common is that they have to pass through countless struggles in order to live their lives they wish for.
What will the journeys of Sela & Kanhna bring?
BOOK EXCERPT
រឿង៖ ច្នៃវាសនាពេលវេលានៅតែដើរទៅមុខជានិច្ច ជីវិតខ្ញុំក៏ចេះតែមានពន្លឺរស្មីជាងមុនបន្តិចម្តងៗផងដែរ។ ខ្ញុំអាចរកកម្រៃបានល្មមនឹងចិញ្ចឹមខ្លួនឯងបាន មានលិទ្ធភាពបង់ថ្លៃសាលា ហើយក៏អាចឆ្លៀតសន្សំទុកបានខ្លះៗផងដែរ។ ខ្ញុំបានបញ្ចប់ការសិក្សាដោយជោគជ័យហើយ នៅមិនយូរទៀតទេនឹងដល់ថ្ងៃខ្ញុំទទួលសញ្ញាបត្រហើយ។ ក្ដីស្រមៃមួយក្នុងចំណោមក្ដីស្រមៃផ្សេងទៀតរបស់ខ្ញុំបានក្លាយជាការពិតហើយ ប៉ុន្តែពេលដែលស្រមៃដល់ថ្ងៃដ៏គួរឱ្យរំភើបនេះ ខ្ញុំប្រែជាក្រៀមក្រំ ព្រោះថ្ងៃនោះនឹងគ្មានសាច់់ញាតិឯណាក្រៅពីពូរបស់ខ្ញុំឡើយ។ ប្រសិនបើអាចមានវត្តមានម៉ែនៅក្នុងថ្ងៃពិសេសនោះមិនដឹងជាល្អយ៉ាងណាទេ។ ខ្ញុំបានត្រឹមស្រមៃ តែការពិតគឺមិនអាចទៅរួចឡើយ។ ម៉ែមិនដែលសូម្បីតែខលទាក់ទងរកខ្ញុំ។ មាត់ខ្ញុំរឹងតែងតែនិយាយថា ខ្ញុំមិននឹកម៉ែទេ! ខ្ញុំខឹងនឹងម៉ែដែលគាត់ចាកចោលខ្ញុំនៅពេលដែលខ្ញុំកំពុងត្រូវការម៉ែ តែតាមពិតចិត្តខ្ញុំដង្ហោយហៅម៉ែស្ទើរគ្រប់ពេល។ ខ្ញុំស្រេកឃ្លានភាពកក់ក្ដៅ និងក្ដីស្រឡាញ់ពីគ្រួសារ ប៉ុន្តែជីវិតខ្ញុំមួយនេះប្រហែលគ្មានសំណាងដូចកូនគេនោះទេ។
រឿង៖ ឱកាសទី២ស្នេហាដែលខ្ញុំគិតជាជាស្នេហាដ៏បរិសុទ្ធ ផ្អែមល្ហែម ប្រែជាស្នេហាបោកប្រាស់ ដោះដៃចោលគ្នាពេលមានទុក្ខលំបាកបែបនេះ។ “បាន! យ៉ាងហោចណាស់ខ្ញុំស្គាល់សណ្ដានពិតរបស់បង មុនពេលខ្ញុំរៀបការជាមួយបង! ឈ្មោះភក្ដីមិនសមនឹងសណ្តានរបស់បងនោះទេ បងគួរតែដូរឈ្មោះថាសាវា វិញទៅ!” ខ្ញុំសម្រេចចិត្តនិយាយពាក្យក្នុងចិត្ត រួចជូតទឹកភ្នែកខ្លួនឯងដែលស្រក់ ចេញពីថ្ពាល់ទាំងសងខាង។ “នេះអូនជេរបងហ្អី?” គាត់ងាកមកមើលមុខខ្ញុំ របៀបខឹង ហើយបើកភ្នែកធំៗដាក់ខ្ញុំដែលខ្ញុំហ៊ាននិយាយបែបនេះដាក់គាត់។ “ខ្ញុំមិនបានជេរទេ! ខ្ញុំគ្រាន់តែចង់ប្រាប់បងនូវសារធាតុពិតរបស់បងប៉ុណ្ណោះ ក្រែងលោបងភ្លេចខ្លួន! បើស្រឡាញ់មនុស្សស្រីផ្សេង សូមស្មោះត្រង់ ហើយចេះទទួលខុសត្រូវក្នុងនាមជាមនុស្សប្រុសផង!” ខ្ញុំបន្តនិយាយពាក្យក្នុងចិត្តចេញមកឱ្យអស់មុនពេលខ្ញុំដើរចេញ។ “នេះ…អូន?” គាត់លើកដៃបម្រុងទះកំផ្លាងខ្ញុំ។ “យ៉ាងម៉េច! ចង់ទះកំផ្លៀងខ្ញុំ! បើបងអាចលើកដៃទះ ក៏ទះមក! ” គាត់និយាយមិនចេញ។ “ហើុយ! អូនឯងនេះផ្គើនណាស់! មិនបាច់និយាយច្រើនទេ បើចង់ទុកកូននេះ យើងនឹងបែកគ្នាពីពេលនេះទៅ! ” គាត់ទម្លាក់ដៃចុះ ហើយវាចាថាបែកគ្នាយ៉ាងងាយស្រួលចេញពីមាត់គាត់។ “រឿងនេះកុំបារម្ភ! ខ្ញុំក៏មិនអាចទទួលយកមនុស្សប្រុសដែល មិនចេះទទួលខុសត្រូវដូចជាបងមកធ្វើជាគូជីវិតដែរ! ចំពោះរឿងកូនក្នុងផ្ទៃ ខ្ញុំនឹងទទួលខុសត្រូវ ទោះបីជាពិបាកយ៉ាងណា ត្រូវគេមើលងាយ អាប់ឱនកិត្តិយសយ៉ាងណាក៏ខ្ញុំមិនបោះបង់កូនខ្ញុំដែរ ព្រោះខ្ញុំមិនមែនជាមនុស្សខ្វះការទទួលខុសត្រូវដូចបងនោះទេ! បងចាំសម្ដីខ្ញុំឱ្យច្បាស់ ខ្ញុំដើរខុសផ្លូវមួយពេល ប៉ុន្តែមិនមែនមានន័យថា ខ្ញុំត្រូវវង្វេងតែលើផ្លូវខុសនេះរហូតទេ! ស្តាយណាស់ដែលកូនក្នុងផ្ទៃខ្ញុំមានប៉ាដូចជាបង!” បេះដូងខ្ញុំឈឺអួលផ្សា ព្រោះតែជួបមនុស្សប្រុសបោកប្រាស់ ខ្វះទំនួលខុសត្រូវដូចជាគេ បន្ទាប់ពីនិយាយពាក្យក្នុងចិត្តចប់ ខ្ញុំក៏ដើរចេញពីគាត់។ ខ្ញុំដើរបែរខ្នងពីគាត់ យើងទាំងពីរនៅចំណុចដែលកំពុងដើរបញ្ច្រាសទិសគ្នា។ ខ្ញុំជូតទឹកភ្នែកដែលស្រក់មកឥតឈប់របស់ខ្លួនឯង បន្ទាប់មកបោះជំហានចេញទាំងគ្មានកម្លាំង ប៉ុន្តែនៅក្នុងចិត្ត ខ្ញុំព្យាយាមលួងលោមខ្លួនឯងថា៖ “កញ្ចនា! ឯងត្រូវតែរឹងមាំ! ឯងមិនត្រូវរាថយចំពោះឧបសគ្គជីវិតមួយនេះឡើយ! ឯងនៅមានទំនួលខុសត្រូវចំពោះកូនក្នុងផ្ទៃរបស់ឯង! ឯងមិនអាចចុះចាញ់នៅពេលនេះបានទេ!”